Wednesday, January 20, 2016

ការធ្វើបទបង្ហាញស្ដីអំពីសារព័ត៏មានវគ្គខ្លីសម្រាប់ផ្នែកទំនាក់ទំនងសង្គម

កាលពីថ្ងៃសៅរ៍ទី ៩ ខែ មករា ឆ្នាំ២០១៥ មានសិស្សច្បងអ៊ិចណែតដែលគាត់ជាសិស្សសាលាច្ចេកទេសដុនបូស្កូផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានជំនាន់ទី ៤។ គាត់ជាបុគ្គលិកសារព័ត៌មាននៃកាសែតឯករាជ្យ កោះសន្ដិភាព និង​ជាអតីតសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាននៃខេត្តព្រះសីហនុ​បានចំណាយពេលវេលាយ៉ាងមានតម្លៃ ចូលរួមចែករំលែកបទពិសោធន៍ដល់យុវសិស្សផ្នែកទំនាក់ទំនងសង្គម ។ អ្នកចូលរួមមានដូចជា សិស្សឆ្នាំទី០២និងសិស្សឆ្នាំទី១ នៃផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ។ បង អ៊ិច ណែត បានចែករំលែកបទពិសោធន៍ល្អៗក្នុងការយកព័ត៌មាន ការសរសេរនិងរបៀបសរសេរព័ត៌មាន របៀបដាក់ចំណងជើងព័ត៌មានដើម្បីឲ្យមានភាពទាក់ទាញ និងគាត់បានបង្ហាញពីវេបសាយព័ត៌មានផ្សេងៗ មិនតែប៉ុណ្ណោះគាត់ក៏បានផ្ដល់ដំបូន្មានដើម្បីដាស់តឿនក្រើនរំលឹកដល់យុវសិស្សឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និង ព្យាយាមអានព័ត៌មានឲ្យបានច្រើន ដើម្បីឲ្យយើងដឹងពីព្រឹត្តិការណ៍ផ្សេងៗ និងស្វែងយល់ពីរបៀបសរសេរព័ត៌មានរបស់គេផងដែរ។នៅពេលបញ្ចប់នៃវគ្គសិក្សាសិស្សានុសិស្សនិង​លោក  អ៊ិច ណែត បានថតរូបរួមគ្នាទុកជាអនុស្សាវរីយិ៍ ។



Share:

0 comments:

Post a Comment

Page Like

Flag Counter