Sunday, January 18, 2015

លោកតាកម្សត់ដើរលក់អំពៅតែលតោលកណ្ដាលក្រុងភ្នំពេញ




ដំណើរមួយៗរុញរទេះអំពៅទៅមុខ ហត់នឿយដោយសារកម្ដៅថ្ងៃ លោកតា លឹម ថន មកពីខេត្តស្វាយរៀង គ្មានកូនចៅមករស់នៅរសាត់អណ្ដែតក្នុងទីក្រុងភ្នំពេញម្នាក់ឯង បានរៀបរាប់ទាំងសម្រក់ទឹកភ្នែកថា៖ “តាំងពីមានទឹកអំពៅមក អ្នកលក់អំពៅសាងកាត់កង់ៗអូសរទេះដូចខ្ញុំ ការរកស៊ីមិនសូវបានដូចមុនទេ”។
លោកតា មានប្រសាសន៍បន្ថែមថា ភាគច្រើនគេនិយមផឹកទឹកអំពៅជាងហូបអំពៅសាងកាត់កង់ព្រោះគេគិតថារឹង ហើយក្នុងមួយថ្ងៃរកចំណូលបានប្រហែល២០០០០រៀល សម្រាប់ចិញ្ចឹមជីវិត។

លោកតា ថាពីមុនជីវភាពរស់នៅរៀងគ្រាន់បើ តែក្រោយពេលដែលលោកតាស្នាក់នៅម្ដុំអូរឫស្សីមានចោរចូលលួចមកជីវភាពលោកតាកាន់តែលំបាក៕
Share:

0 comments:

Post a Comment

Page Like

Flag Counter