This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធមនុញ្ញភាព។...

This is my Photo that Edit on Photoshop

This Photo i think maybe not perferct...

Canon EOS 70D Digital SLR Camera with 18-135mm STM Lens

Type: Digital Single-lens reflex Sensor: CMOS APS-C 22.5 × 15 mm (1.6x crop factor), Bayer CFA List price: US$1199/€1099/£1080 (body only)[1]

ការធ្វើបទបង្ហាញស្ដីអំពីសារព័ត៏មានវគ្គខ្លីសម្រាប់ផ្នែកទំនាក់ទំនងសង្គម

កាលពីថ្ងៃសៅរ៍ទី ៩ ខែ មករា ឆ្នាំ២០១៥ មានសិស្សច្បងអ៊ិចណែតដែលគាត់ជាសិស្សសាលាច្ចេកទេសដុនបូស្កូផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានជំនាន់ទី ៤។

Friday, July 10, 2015

Canon EOS 70D Digital SLR Camera with 18-135mm STM Lens

Type
Digital Single-lens reflex
Sensor
CMOS APS-C 22.5 × 15 mm (1.6x crop factor), Bayer CFA
Maximum resolution
5472 x 3648 (20.2 megapixels)
Lens
Interchangeable (EFEF-S)
Flash
pop-up
Shutter
focal-plane
ASA/ISO range
100–12,800 (expansion up to 25,600)
Exposure metering
TTL, full aperture, 63 zones
Exposure modes
Full auto, programmed, shutter-priority, aperture priority, manual
Focus areas
19 cross-type AF points
Focus modes
One-shot, AI Servo, AI-Focus, Manual
Continuous shooting
up to 7 frames/s
Viewfinder
Optical pentaprism / Live View LCD
Flash bracketing
none
Focus bracketing
none
Rear LCD monitor
3-inch 3:2 color TFT articulated LCD touchscreen, 1,040,000 dots
Storage
SD, SDHC or SDXC; fully exploits UHS-I bus
Battery
LP-E6
Weight
755 g (1.66 lb / 26.63 oz)
List price
US$1199/€1099/£1080 (body only)[1]
Made in
Japan












Share:

Tuesday, June 16, 2015

រឿង អ្នកលេងខោខ្លី (Dangerous Boys)

  • ​​​       ចាងហា្វង: Poj Arnon
  •         ថ្ងៃចេញថ្ងៃទី​ :០៩ តុលា ២០១៤  
  •        តារាសម្តែងមាន: Nick (Kunatip Pinpradub), James (Puvadol Vechwongsar), Oil (Rittichai Tasalika), Ice (Metakorn Supapuntaree), Mark (Witawas Taokunlue), Bew (Kittipat Samarntrakulchai), Brian (Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak), Bat (Nongbew Kaokong), Matoom (Tachin ploypetch), May (Patarawarin Timkul), Pu – Blackhead (Arnon Saisangjan), Pa’Mouth (Suda Chuenban)
  •        បទចម្រៀង
  
  •  ម្តាយមានចិត្តស្រលាញ់ អាណិត និងតាមជួយកូនជានិច្ចទោះបីជាកូនជាមស្សនុល្អ ឫអាក្រក់ក៏ដោយ។  
  • មិត្តភក្តិល្អ​ គឺជាមិត្តដែលចេះជួយគ្នាពេលមានបញ្ហា និងចេះអប់រំដាស់តឿនមិត្តភក្ដិអោយដើរផ្លូវល្អផងដែរ។
  •          សាលាដែលមានវិន័យល្អ គឺពេលដែលសិស្សមានបញ្ហាអ្វីមួយតែងតែប្រាប់អាណាព្យាបាលឲ្យបានដឹងនិងអប់រំទូន្មាន មិនមែនជេស្តីបន្ទោសគ្មាន់សួររកហេតុផលអោយបានត្រឹមត្រូវនោះទេ។
សាច់រឿង

  មានក្មេងស្ទាវពីរក្រុម ​ មកពីសាលាទាំពីរដែលខុសៗគ្នាដោយសារ សាលាមួយមានវិន័យហើយសាលាមួយទៀតគ្មានវិន័យហេតុនេះធ្វើអោយមាន ការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះ។រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើម នៃរឿង យើងនឹង មានចម្ងល់ថា ហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។តើក្មេងស្ទាវទំាងពីរក្រុមនឹង ធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី?នេះជាចម្ងល់របស់អ្នកមើលរឿង Dangerous Boysនៅចំនុចចាប់ផ្តើមក្បាលរឿង។ការមកស្រាយចម្ងល់គឺនៅពេល ដែលតួរអង្គមេក្រុមក្មេងស្ទាវ ខាងក្រុមខោខ្មៅ ធ្វើការប្រជុំជាមួយ អធិការនី សាលា។ ហើយពួកគេបានបកស្រាយ ប្រាប់អធិការនី ខុសៗថាពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ ឈ្មោះរបស់សាលា ហើយម្នាក់ទៀតថា ធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។តែបញ្ហាពិតប្រាកដ ដែលនំាឲ្យមានការវាយតប់គ្នារវាងសិស្សសាលាទំាងពីរក្រុមនេះនៅ មិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។នាយកសាលាទំាងពីរភាគគីបានចាប់ ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមក ព្រមទាំងហៅឪពុកម្តាយ របស់សិស្សមកណែនាំទៀតផង។ ដល់ត្រឹមវគ្គនេះយើងឃើញថាៈ មូលហេតុទី១ដែលនំា ឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជនស្ទាវឈ្មោះ ផែងធ្វើការកាន់ជើងកូនហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមតែចិត្ត។​ ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមាន វិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នា ទាំងពីរក្រុម។ ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងទាំងពីរក្រុម ស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។
ផែង និងភីង ស្រឡាញ់ស្រី ម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយបានជាផែង ខឹងនឹង ភីង ហើយ តាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។ មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាច បញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗ ដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់ មិនចេះហើយ នៅក្នុងរឿង Dangerous Boys។អ្នកមើលឆ្ងល់ទៀតហើយ ! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេបើអាចដោះស្រាយបាន បានដោយរបៀបណាតើនរណាជាអ្នកដោះស្រាយវាចំណុចបែបនេះនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីស ចាប់ខ្លួនពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។ ហើយភីងក៏បានសុំទោសម្តាយថាឈប់វ៉ាយគ្នាហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។ដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីង នៅតែមានចិត្តខឹងច្រណែននឹង ក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីង។ ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុស របស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។ពេលនោះភីង ចង់ជួយប្អូនរបស់ខ្លួន ភីង ក៏បបួលផែង វ៉ៃមួយទល់នឹងមួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីង ដោយមានសង្សារនៅឈរមើល។ ផែងបានវាយភីង ពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដី។ តែក្រោយមកភីងក៏បានពង្រឹងស្មារតីឡើងវិញ ហើយធ្វើការវាយទៅផែងវិញ ដែលធ្វើឲ្យផែងដូលដេកលើដី។តែស្របពេលនោះប៉ូលីស ក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែង ដាក់គុក។ នេះជាពេលបញ្ចប់របស់សាច់រឿង ។ក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធ គ្នាដោយមានលក្ខណះខុសពី លើកមុនៗ។ ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។សម្រែក ឮរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុម ទំលាក់អាវុធចោលរៀងៗ ខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ ហើយពួកគេឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕

បញ្ហានៅក្នុងរឿង៖
មូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជនស្ទាវឈ្មោះ ផែងធ្វើការកាន់ជើងកូនហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមតែចិត្ត។​ ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមាន វិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នា ទាំងពីរក្រុម។ ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងទាំងពីរក្រុម ស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។



Share:

Sunday, March 22, 2015

មិន​គួរ​ឲ្យ​ជឿ! ក្មេង​១២​ឆ្នាំ​សោះ បំបាក់​លេខ​២ ពិភព​លោក​ឲ្យ​ខ្មាស​គេ​បាន

ក្មេង​ប្រុស​វ័យ​​ប្រហែល​ពី​១២​ ទៅ​១៣ឆ្នាំ​ម្នាក់ បាន​ផ្ដល់​មេរៀន​ជូរចត់​​​ដល់​​​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​២​ពិភពលោក​ Roger Federer ​ឲ្យ​ខ្មាស​គេ​កណ្ដាល​ហ្វូង​មនុស្ស​​ជា​ច្រើន​ បន្ទាប់​ពី​សាក​ប្រកួត​គ្នា​មិន​ទាន់​បាន​ប្រហែល​១​នាទី​ផង ក្មេង​ម្នាក់​នោះ​អាច​យក​ឈ្នះ​​យ៉ាង​ងាយ​ស្រួល។




 ​ក្នុង​ការ​ប្រកួត​រវាង​ Roger Federer ​និង​ Grigor Dimitrov ​នៅ​ទីលាន Madison Square Garden ​សហរដ្ឋ​អាមេរិក​ កីឡាករ​ប៊ុលហ្គារី Dimitrov ​បាន​អញ្ជើញ​​អ្នក​ទស្សនា​​វ័យ​ក្មេង​ម្នាក់​ឲ្យ​មក​សាក​ល្បង​ជាមួយ ​Federer។ ​ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ ថ្វីដៃ​របស់​ក្មេង​ប្រុស​ម្នាក់​នោះ ពិត​ជា​មិន​ធម្មតា​មែន ព្រោះ​បំបាក់​កីឡាករ​​ស្វីស​​ឲ្យ​ស្រងាក​ចិត្ត​តែ​ម្ដង៕
  
ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖



ប្រភពមកពី  ៖​​     
Share:

Sunday, March 1, 2015

ស្រី​ស្អាត​ម្នាក់​សុខចិត្ត​ដោះ​អាវ​អាក្រាត​ល្វែង​លើ​ឲ្យ​ព្រះសង្ឃ​ប្រសិទ្ធី​នៅ​លើ​សុដន់​ ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​

ស្រី​ស្រស់​ស្អាត​ម្នាក់​ដែល​សុខចិត្ត​ដោះ​អាវ​អាក្រាត​ល្វែង​លើ​ឲ្យ​ព្រះសង្ឃ​មួយ​អង្គ​គ្រង​ស្បង់​ចីពរ​ ប្រកាន់​ព្រះពុទ្ធ​សាសនា​ ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ​ផ្ទាល់​នៅ​លើ​សុដន់​នោះ​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ទាំង​ទៅ​លើ​ព្រះសង្ឃ​ ទាំង​ទៅ​លើ​សាមីខ្លួន​ស្រី​ស្អាត​ ។​
​ទោះ​យ៉ាងណា​ រូបថត​មួយ​សន្លឹក​ដែល​គេ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ជា​ភាសា​ថៃ​នេះ​ គ្មាន​ប្រភព​ជាក់លាក់​ទេ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ប៉ាន់​ស្មា​ថា​ អាច​ជា​សកម្មភាព​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ប្រកាន់​ព្រះពុទ្ធ​សាសនា​ដូច​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ​ ។
សូមកុំឲ្យរូបភាពបែបនេះកើតមាននៅក្នុងសង្គមខ្មែរយើងឲ្យសោះ ៕

ប្រភពមកពីៈ​ ដើមត្នោត
Share:

Thursday, February 26, 2015

ក្មេង​ស្រី​អាយុ៨​ឆ្នាំ​ម្នាក់ត្រូវជន​សង្ស័យ​​រំលោភរួច​សម្លាប់បំបិទ​មាត់

ខេត្ត​កំពង់ឆ្នាំង ៖ សព​​ក្មេង​ស្រី​ម្នាក់ត្រូវ​​គេ​ប្រទះ​ឃើញ​​ដេក​ស្លាប់​​ទាំង​អាក្រាត​​កាយ កាលពី​វេលា​ម៉ោង០៩ ​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៦ ​​កុ​ម្ភៈ​ ២០១៥ ស្ថិត​នៅ​ក្នុង​ព្រៃខាងត្បូង​ ក្នុងភូមិ​កំពង់​បា​​ស្រូវ ឃុំ​ព្រៃ​​គ្រី ស្រុក​​ជល​គី​រី បន្ទាប់​ពី​ក្មេង​ស្រី​​រូប​នេះបាត់​ខ្លួន​មួយ​​យប់​ ហើយ​​ករណី​​ត្រូវគេសង្ស័យថា ជាករណីចាប់រំលោភ​ហើយ​សម្លាប់​បំបិទ​មាត់ ។
សមត្ថកិច្ច​នគរបាល​ស្រុក​​ជល​គី​រី​បានឱ្យដឹង​ថា ក្មេង​ស្រី​រង​​គ្រោះ​​​​អាយុ​៨​ឆ្នាំ នាង​ជា​កូន​​ទី​៧ ក្នុង​ចំណោម​បងប្អូន​៨​នាក់ ​មាន​ម្តាយ​ឈ្មោះ​លី​ម ឡុ​ន អាយុ​៤១​ឆ្នាំ និងឪពុកឈ្មោះស៊ី​ម សម្បត្តិ អាយុ​៤៨​​ឆ្នាំ ​​មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ។
ប្រភព​​​បន្ត​ថា កុមារី​រង​គ្រោះ​​បាន​បាត់​​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៥ ​​កុ​ម្ភះ ២០១៥ ប៉ុន្តែ​ឪពុក​ម្តាយ​ស្មាន​តែ​នាង​​ទៅដេក​នៅផ្ទះ​ម្តាយ​ធំ លុះ​ព្រឹក​​ឡើង​ថ្ងៃ​ទី២៦ ​​កុ​ម្ភៈ ពេល​ជួប​ម្តាយធំប្រាប់​ថា ​មិន​បានឃើញ​ទៅ​ដេក​នៅផ្ទះ​គាត់​ទេ ទើប​មានការ​ឆោឡោ​​ឡើង ហើយ​ក៏​​នាំ​គ្នា​ដើរ​រកបាន​ប្រទះ​ឃើញ​​ដេក​ស្លាប់ក្នុង​ព្រៃ​ខាងត្បូង​ភូមិ​ចម្ងាយ​ប្រមាណ​ជាង​៣០​០​ម៉ែត្រ ។ 
​លោក​ហ៊ី​ម យ៉ុ​ង អធិការ​នគរបាល​ស្រុក​ជល​គី​​រី​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ប្រទះ​ឃើញសព​ក្មេង​ស្រី​រង​គ្រោះហើយ ក្រុម​
គ្រួ​សារបាន​លើកយក​សព​ត្រឡប់​មក​ផ្ទះ​ដោយ​សមត្ថកិច្ច​ទៅ​មិន​ទាន់ ដើម្បី​ពិនិត្យ​ឡើយ ។
ក្រោយ​​​ពិនិត្យ​ធ្វើ​កោសល្យ​​ហើយ គឺក្មេង​ស្រី​រងគ្រោះ​ត្រូវ​​ជន​ពុំ​ស្គាល់​មុខ​ចាប់​រំលោភ រួច​ទើប​សម្លាប់​បំបិទមាត់ជា​ក្រោយ ដែល​ពេល​នេះ​សមត្ថកិច្ចកំពុងដុតដៃដុតជើង​ស្វែងរក​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​៕

ប្រភពមកពីៈ​ 
Share:

Sunday, February 22, 2015

ឆក់ទូរស័ព្ទ ជនបរទេស ត្រូវជាប់ខ្នោះ របស់នគរបាល

កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទមួយគ្រឿង ពីជនរបទេស កំពុងតែជិះម៉ូតូម្នាក់ ឯងសំណាងល្អ ជនរងគ្រោះពុំមានរងរបួសនោះទេ កាលពីវេលាម៉ោងប្រហែលជា១៦និង២០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុង ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះ ជាជនរទេសឈ្មោះ KUROPATWOVAEDITA ភេទស្រី អាយុ25ឆ្នាំ ជនជាតិឆេករស់នៅ ប្រទេសឆេក ស្នាក់នៅផ្ទះសំណាក់ហូមលែន (ក្រុងភ្នំពេញ) ។
ចំណែកជនសង្ស័យ មានគ្នា២នាក់ទី
1/ឈ្មោះជា សុខ ហេង ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ លាបថ្នាំផ្ទះ និងទី២ឈ្មោះ ហួរ សេងលី ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរមុខរបរ សិស្សរស់នៅភូមិឃុំកើតហេតុជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូ មួយគ្រឿម៉ាកវ៉េវអ៊ីពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1K0494។
នគរបាលបានបន្តថា មុនពេលកើហេតុ ជនរងគ្រោះកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុច កើតហេតុស្រាប់ តែមានជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង មកអែបរួចធ្វើ សកម្មភាពឆក់ទូរស័ព្ទពីជនរងខណៈជនរងគ្រោះរួចហើយគេចខ្លួន ប៉ុន្តែដោយពេលនោះ មានកម្លាំងនគរបាលដើរល្បាត មកដល់រួច ដេញតាមចាប់ប្រផាប់ ប្រភីង រហូតឃាត់ខ្លួនបានទាំងពីរនាក់ រួមនិងវត្ថុតាង ជាក់ស្តែងទូរស័ព្ទរបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

           ប្រភពមកពី៖ ​​dap-news
Share:

Tuesday, February 17, 2015

ថ្ងៃ១៤កុម្ភះ ស្រីវៃគ្នាដណ្តើម​សង្សារផ្អើលពេញ​ក្រុងព្រះសីហនុ

​នេះហើយ​បុណ្យនៃសេចក្តីស្រឡាញ់​សម្រាបយុវវ័យ​ដែល​ភ្លើត​ភ្លើនមួយ​ចំនួន មិន​ត្រឹម​តែ​មិន​យល់ពី​អត្ថន័យ​នៃថ្ងៃបុណ្យ​នេះទេថែម​ទាំង​បង្កជម្លោះវៃតប​គ្នាព្រោះ​តែ​ដណ្តើម​សង្សាធ្វើ​ឲ្យ​ផ្អើលពេញ​ក្រុង​ព្រះសីហនុថែមទៀត៕

សូម​ទស្សនាវីដេអូ​ដូច​ខាងក្រោម៖ 

ប្រភពមកពី មង្គលការ




Share:

Tuesday, February 3, 2015

ទង្វើដ៏គឃ្លើនរបស់ម្ចាស់ឡាន


សូមលោកមេត្តាផ្សាយ និងបង្ហោះរូបនេះតាមហ្វេសប៊ុក ពីទង្វើដ៏គឃ្លើនរបស់ម្ចាស់ឡាន Rang Rover មួយនេះ ដែលបានឈប់ស្ទើរតែកណ្តាលផ្លូវ ហើយចុះទៅហូបគុយទាវ នៅតាមបណ្តោយផ្លូវព្រះសីហនុ ។---------------ប្រភពពី : Facebook

Share:

ក្មេងប្រុសនេះអាយុ១៤ឆ្នាំសោះចូលក្លឹបផឹ់កសីុស្រវឹង ចេញមកវិញបើកឡានចូលថើបគូទកូនក្រមុំគេដល់ក្នុងផ្ទះ



ពិតជាក្លាហានមែន ក្មេងប្រុសនេះអាយុ១៤ឆ្នាំសោះចូលក្លឹបផឹ់កសីុស្រវឹង ចេញមកវិញបើកឡានចូលថើបគូទកូនក្រមុំគេដល់ក្នុងផ្ទះ 
រឿងរាវនេះកើតឡើងនៅថ្ងៃទី០១.០២.១៥ វេលាមោ៉ង០០.៥នាទី រំលងអធ្រាតលើកំណាត់ផ្លូវជាតិលេខ៦មុខផ្ទះសំណាក់អីុណូឋិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្ត ប ជ រវាងរថយន្តcamry បើកបរដោយបុរសវ័យចំណាស់អាយុ១៤ឆ្នាំស្រវឹងធ្លាក់ភ្នែកទៅបុករថយន្តគេ ចតទុកក្នុងផ្ទះបណ្តាលអោយខូចខាតធ្ងន់អស់០៣គ្រឿងទាំងខ្លួនឯង
បើស្រវឹងសូមកុំបើកបរ។
Share:

Saturday, January 24, 2015

ញាក់សាច់! មួយគ្រួសារ របស់ តារាម៉ូដែលម្នាក់ មានមុខដូចតុក្កតា ទាំងអស់ (រូបភាព)

អ៊ុយក្រែន នារីម្នាក់ ដែលមនុស្ស ជាច្រើន តែងហៅនាងថា ជាកូនក្រមុំកុត្កតាបាប៊ី  គឺនាង Valeria Lukyanovaនោះ កាលពីថ្មីនេះ បានលេច រូបថត ជាច្រើន សន្លឹករបស់ គ្រួសារនាង ដែលមាន មុខដូច តុក្កតាទាំងអស់ ស្ទើរតែមិនជឿ។
នាង Valeria Lukyanova អាយុ២៨ឆ្នាំ ជាតារាម៉ូដែលម្នាក់ ដែលរស់ ដោយគ្មានអាហារ គឺពឹងផ្អែកលើ ខ្យល់ និង ពន្លឺព្រះអាទិត្យ តែប៉ុណ្ណោះ។ ប៉ុន្តែកាលពីថ្មីៗនេះ នាងបានបង្ហាញ រូបថត របស់គ្រួសារទាំងអស់ ដែលធ្វើឲ្យគ្រប់គ្នា តក់ស្លុតយ៉ាងខ្លាំង ព្រោះពួកគេ មានផ្ទៃមុខ គឺស្រដៀងនឹង តុក្កតា។ បន្ថែមពីនេះ ទៅទៀត ចំពោះផ្ទៃមុខ របស់ម្តាយ Valeria គឺពិតជា ដូចនឹងនាងណាស់ ដែលសក់ពណ៌ទង់ដែង និង មានកែវភ្នែកធំៗ ដូចគ្នា ប៉ុន្តែគាត់ មានវ័យចំណាស់បន្តិច និង មានស្នាមជ្រួញ មួយចំនួន បានលេចចេញ លើផ្ទៃមុខ របស់គាត់ផងដែរ។
ចង់ដឹងថា គ្រួសាររបស់នាង រួមមានទាំងឪពុកម្តាយ យាយតា បងប្អូន គឺមានផ្ទៃមុខ ស្រដៀងនឹងតុក្កតា យ៉ាងណានោះ ក្រឡេកមើលរូបថត ខាងក្រោមទាំងអស់គ្នា៖


























 ម្តាយរបស់នាង Valeria Lukyanova
ឪពុករបស់នាង 
បងប្រុសរបស់នាង 
បងស្រីរបស់នាង
លោកយាយ និងលោកតា របស់នាង
មិត្តភក្កិជិតស្និទ្ធរបស់នាង
ប្រភពមកពី :  AsianTown

Share:

Page Like

Flag Counter