Thursday, July 14, 2016
ទំព័រដើម »
» ការខ្វែងគំនិតគ្នាលើការចំណាយថវិការបស់សហភាពអឺរ៉ុប
ការខ្វែងគំនិតគ្នាលើការចំណាយថវិការបស់សហភាពអឺរ៉ុប
នៅក្នុងជំនួបប្រជុំ សហភាពអឺរ៉ុបសង្កេត ឃើញ ថាប្រទេសទាំង២៧បានបែងចែកជាពីរបក្សពួក ដោយសារតែគ្មានការសំរុះសំរួលគ្នាលើគំរោងថវិកា។
ក្រុមប្រទេសទីមួយដែលមានប្រទេសបារាំងនាំមុខជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកអ៊ែរម៉ាន់វ៉ាន់រំពុយមានគំរោងចាយវាយថវិកា៩៨៥កោដិអឺរ៉ូសំរាប់រយៈពេល៧ឆ្នាំ។ ក្រុមប្រទេសទាំងនេះជាក្រុមមានមហិច្ឆតាខ្ពស់មានគំនិតផ្តោតជំនួយសំខាន់ដល់នយោបាយកសិកម្មរួមនៅសហភាពអឺរ៉ុប។
ប៉ុន្តែក្រុមប្រទេសទីពីរ យល់ ថា៩៨៥ពាន់លានអឺរ៉ូនេះជាថវិកាដ៏លើសលុបហួសប្រមាណនៅពេលដែល សហភាពអឺរ៉ុបកំពុងត្រូវការរឹតបន្តឹងលើនយោបាយថវិកាក្នុងស្រុក។ នៅក្នុងក្រុមប្រទេសទីពីរគេ ឃើញ មានប្រទេសស៊ុយអែត ហូឡង់ និងអង់គ្លេសជាអ្នកនាំមុខ។ ក្រុមនេះជាក្រុមប្រទេសដែលផ្តល់វិភាគទានផ្ទាល់ដល់សហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដាវីតកាំម៉ឹរូន ចង់អោយមានការកែទំរង់ផ្នែកស្ថាប័នអឺរ៉ុប និងមន្ត្រីរដ្ឋការឡើងវិញដោយចង់អោយមានការសន្សំសំចៃខ្ពស់។
ដូចជារាល់ដងដែរប្រទេសអាល្លឺម៉ង់តែងតែធ្វើខ្លួនជាអាជ្ញាកណ្តាល ដើម្បីអោយភាគីទាំងពីរសំរុះសំរួលគ្នា។ប៉ុន្តែអាល្លឺម៉ង់ក៏មានបំណងចង់បន្ថយថវិកានៅអឺរ៉ុបដែរ។ បើទោះជាមានការសំរបសំរួលគ្នាក៏ជំនួបប្រជុំសហភាពអឺរ៉ុបនេះមិនបានផ្តល់ជាលទ្ធផលអ្វីជាផ្លូវការឡើយ។ប្រទេសទាំង២៧ត្រូវរង់ចាំការប្រជុំនៅឆ្នាំក្រោយ ដើម្បីធ្វើការសំរេចចិត្តលើផ្នែកថវិកាម្តងទៀត៕


0 comments:
Post a Comment